Friday, August 26, 2016

ក្ដៅៗ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកពូ ខឹម វាសនា​ ប្រកាសតតាំងជាមួយ ហោសុខុន មន្ត្រីសង្ឃជាន់ខ្ពស់

យើងLDPសូមប្រកាសតបទៅបុគ្គលហោសុខុនវិញថាយើងLDPនឹងចាត់វិធានផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនព្រះសង្ឃដែលបានចូលរួមនឹងចលនានយោបាយស្របច្បាប់ ដែលត្រូវបានបុគ្គលឈ្មោះហោសុខុនបានរំលោភបំពានមកលើ។ ចំណាត់ការរបស់យើងនឹងធ្វើដោយស្របច្បាប់នឹងខ្លាំងក្លាស្របនឹងអំពើរំលោភបំពានរបស់បុគ្គលនេះមកលើព្រះសង្ឃដែលគាំទ្រLDP។ យើងLDPមិនដែលបង្ករសត្រូវនឹងបុគ្គលណាទេ យើងគ្រាន់តែធ្វើរឿងដែលស្របច្បាប់និងស្របនឹងមនសិការបស់យើងតែប៉ុណ្ណោះ ប៉ុន្តែយើងLDPក៏មិនខ្លាចនឹងប្រឈមមុខចំពោះសត្រូវដែលបំពានលើភាពត្រឹមត្រូវដែលជាសារជាតិរបស់ខ្លួន រហូតដល់មនសិការបស់យើងប្រាប់យើងថាវាហួសព្រំដែននៃការអត់ធ្មត់របស់យើងដែរ

No comments:

Post a Comment