នាវាចម្បាំងរបស់អាមេរិកត្រូវបានរាំងស្កាត់នៅតំបន់កោះ Hormuz

តាមរយៈសេចក្តីថ្លែងការណ៍របស់មន្ត្រីការិយាល័យការពារជាតិរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាចម្បាំងរបស់ខ្លួនត្រូវបានរាំងស្កាត់ដោយកាណូតរបស់កងទ័ពជើងទឹកអឺរ៉ុងនៅក្នុងតំបន់Hormuz កាលពីថ្ងៃអង្គារកន្លងមកនេះ។ រឿងរ៉ាវរាំងស្កាត់នេះបានកើតឡើងបន្ទាប់ពីនាវាសហរដ្ឋអាមេរិកបាន ធ្វើដំណើរទៅបំពេញបេសកម្មរបស់ខ្លួន ដោយត្រូវធ្វើដំណើរឆ្លងកាត់តំបន់ Hormuz ដែលមានទីតាំង កៀកទៅនឹងប្រទេសអឺរ៉ុង។ខណៈពេលកំពុងតែធ្វើដំណើរស្រាប់តែ មានកាណូតល្បាតរបស់ប្រទេស អឺរ៉ុងចំនួន 4គ្រឿងបានបើកសំដៅយ៉ាងលឿនមកស្កាត់នាវារបស់សហរដ្ឋអាមេរិកដោយបញ្ចេញបាន សកម្មភាពដូចជាមិនសមរម្យទៅកាន់នាវារបស់អាមេរិក។ ក្នុងរឿងនេះផងដែរលោក Cmdr. Bill Urban ដែលជាមន្រ្តីការិយាល័យផ្នែកនាវាចម្បាំងរបស់អាមេរិកបានថ្លែងថា៖ “ការបញ្ចេញសកម្មភាព ដែលគ្មានសុរត្ថិភាព និងគ្មានសីលធម៌បែបនេះអាចនាំឲ្យមានការប៉ះទង្គិចគ្នា”។ នៅក្នុងរឿងនេះផងដែរ តាមរយៈការអះអាងរបស់ក្រុមនាវិកដែលបញ្ជានាវាចម្បាំងប្រភេទ The USS Nitze បានឲ្យដឹងថា ពួកគេបានព្យាយាមប្រើវិទ្យុទាក់ទងទៅកាន់ក្រុមឆ្មាំកាណូតទាំងអស់នោះដែរ តែមិនមានការឆ្លើយតប ត្រលប់មកវិញនោះទេ៕
No comments:
Post a Comment