យើងLDPសូមប្រកាសតបទៅបុគ្គលហោសុខុនវិញថាយើងLDPនឹងចាត់វិធានផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនព្រះសង្ឃដែលបានចូលរួមនឹងចលនានយោបាយស្របច្បាប់ ដែលត្រូវបានបុគ្គលឈ្មោះហោសុខុនបានរំលោភបំពានមកលើ។ ចំណាត់ការរបស់យើងនឹងធ្វើដោយស្របច្បាប់នឹងខ្លាំងក្លាស្របនឹងអំពើរំលោភបំពានរបស់បុគ្គលនេះមកលើព្រះសង្ឃដែលគាំទ្រLDP។ យើងLDPមិនដែលបង្ករសត្រូវនឹងបុគ្គលណាទេ យើងគ្រាន់តែធ្វើរឿងដែលស្របច្បាប់និងស្របនឹងមនសិការបស់យើងតែប៉ុណ្ណោះ ប៉ុន្តែយើងLDPក៏មិនខ្លាចនឹងប្រឈមមុខចំពោះសត្រូវដែលបំពានលើភាពត្រឹមត្រូវដែលជាសារជាតិរបស់ខ្លួន រហូតដល់មនសិការបស់យើងប្រាប់យើងថាវាហួសព្រំដែននៃការអត់ធ្មត់របស់យើងដែរ
Friday, August 26, 2016
ក្ដៅៗ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកពូ ខឹម វាសនា ប្រកាសតតាំងជាមួយ ហោសុខុន មន្ត្រីសង្ឃជាន់ខ្ពស់
យើងLDPសូមប្រកាសតបទៅបុគ្គលហោសុខុនវិញថាយើងLDPនឹងចាត់វិធានផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនព្រះសង្ឃដែលបានចូលរួមនឹងចលនានយោបាយស្របច្បាប់ ដែលត្រូវបានបុគ្គលឈ្មោះហោសុខុនបានរំលោភបំពានមកលើ។ ចំណាត់ការរបស់យើងនឹងធ្វើដោយស្របច្បាប់នឹងខ្លាំងក្លាស្របនឹងអំពើរំលោភបំពានរបស់បុគ្គលនេះមកលើព្រះសង្ឃដែលគាំទ្រLDP។ យើងLDPមិនដែលបង្ករសត្រូវនឹងបុគ្គលណាទេ យើងគ្រាន់តែធ្វើរឿងដែលស្របច្បាប់និងស្របនឹងមនសិការបស់យើងតែប៉ុណ្ណោះ ប៉ុន្តែយើងLDPក៏មិនខ្លាចនឹងប្រឈមមុខចំពោះសត្រូវដែលបំពានលើភាពត្រឹមត្រូវដែលជាសារជាតិរបស់ខ្លួន រហូតដល់មនសិការបស់យើងប្រាប់យើងថាវាហួសព្រំដែននៃការអត់ធ្មត់របស់យើងដែរ
ចិនកាន់តែ បង្ហាញអំណាច ជាបងធំគ្រប់គ្រង ពិភពលោកកាន់តែច្បាស់ ហើយ
ចិនពង្រឹងសមត្ថភាពអ្នកបើកយន្តហោះចម្ប

ប្រទេសចិនបានបង្ហាញពីជំហរពង្រឹងលើវិស័យយោធាអាកាសរបស់ខ្លួនដោយបានប្រកាសថា ខ្លួននឹងពង្រឹង និងបំប៉នបន្ថែមទៅលើអាកាសយាន្តនិករបស់ខ្លួនឲ្យមានជំនាញកាន់តែស្ទាត់ជាង នេះ និងជួយជំរុញទឹកចិត្តឲ្យមានអ្នកចង់ចាប់អាជីបកាន់តែច្រើន។ គួរបញ្ជាក់ផងដែរថាប្រទេស ចិនគឺជាប្រទេសមួយដែលមានការរីកចម្រើនខាងសព្វាវុធហេតុនេះហើយតម្រូវឲ្យមានអ្នកដែល ស្ទាត់ក្នុងការបញ្ជារដែលប្រកបដោយប្រសិទ្ធភាព៕
ពិតជារន្ធត់ណាស់ គ្រោះថ្នាក់ចរាចរណ៍នៅត្បូងឃ្មុំ
ឡានដឹកឈើ ឧកញ៉ាលឹម ប៊ុនណា ហៅខ្នារ និង ឧកញ៉ាសឹង សំអុល ហៅអុលមេមត់ ក្រឡាប់សង្កត់មនុស្សដាច់២កំណាត់ ស្លាប់២នាក់យ៉ាងអាណោចអាធម នៅស្រុកមេមត់
ខេត្តត្បូងឃ្មុំ ៖ ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាម រថយន្តតូចនិងរថយន្តធំចេញពីខេត្តក្រចេះខេត្តមណ្ឌលគីរី ឆ្លងកាត់ស្រុកមេមត់ ខេត្តត្បូងឃ្ មុំនិងបន្តដើម្បីនាំចេញទៅប្រទេសវៀតណាម កំពុងកើតមានយ៉ាង គគ្រឹកគគ្រេងមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ។ជាក់ស្តែងដូចជាកាលពីវេលាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ រថយន្តប្រភទ យីឌុបជាង២០គ្រឿងមាន២ខ្សែ គឺមួយខ្សែជារថយន្តដឹកឈើអោយឧកញ៉ា សឹង សំអុល បានក្រឡាប់ផ្ងារជើង ត្រង់ចំណុច ភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ បណ្ដាលឲ្យមនុស្សចំនួន២នាក់ បាត់បង់ជីវិតយ៉ាងខ្លោចផ្សារ និងមួយខ្សែទៀត ជារថយន្តដឹកឈើអោយឧកញ៉ា លឹម ប៊ុនណា ហៅខ្នារ បានក្រឡាប់ពេលទាប ភ្លឺនៅចំណុចភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់។
សេចក្តីរាយការណ៍ ពីមន្ត្រីប៉លីសចររាចរណ៍បានអោយដឹងថា កាលពីវេលា ជិត១១យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គេបានឃើញរថយន្តប្រភទយីឌុបមួយគ្រឿង ក្នុង ចំណោមរថយន្តជិត២០គ្រឿងដែលដឹកឈើអោយ ឧកញ៉ា សឹង សំអុល បាន បើកក្នុងល្បឿនលឿនដូចហោះបានក្រឡាប់ផ្ងារជើងធ្លាយចេញឈើប្រណិតរាប់ សិបម៉ែត្រគីប បានសង្កត់អ្នកបើកបរ ឈ្មោះ ប្រាក់ មាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្លាប់ដោយ បាន ដាច់ខ្លួនជាកំណាត់ៗយ៉ាងខ្លោចផ្សារ និងព្រូឡានឈ្មោះ ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគងមហា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ និងបង្ករការខូចខាតយានដ្ឋានយីហោ “គឹម ឈាង” ដោយរថយន្តសង្កត់ពីលើបណ្ដាលឲ្យខូចខាតរថយន្តតូចចំនួន៤គ្រឿងយ៉ាងធ្ងន់ ធ្ងរ។ សាកសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯឈើសុក្រំ សង្កាត់រដ្ឋបាលព្រៃឈើមេមត់យកទៅរក្សាទុកដោយឡែករថយន្ដត្រូវនគរបាល យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីដោះស្រាយតាម ច្បាប់។
សេចក្តីរាយការណ៍បន្តថា លុះដល់ម៉ោង៤ជាងភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើងដោយរថយន្ត យ៊ីឌុបមួយគ្រឿងផ្សេងទៀតដឹកឈើអោយឧកញ៉ា លឹម ប៊ុនណា ហៅខ្នារ ដែល មានអ្នករត់ការចំនួន២នាក់ម្នាក់ឈ្មោះ ភ័ក្ត្រ និងម្នាក់ទៀតឈ្មោះ ពៅ សក់បាស បានក្រឡាប់ផ្ងារជើង ចេញសុទ្ធតែឈើប្រណិត ចំណុចភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់ដោយមិនរំខានប៉ូលីសចររាចរអ្នករត់ការ ឈ្មោះភ័ក្ត្រ និងម្នាក់ទៀត ឈ្មោះពៅសក់បាសមានការគាំទ្រពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកមេមត់ ជាកូនចៅ លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានចាត់ចែងរករថយន្ត មកស្ទូចយកឈើចេញពីកន្លែងកើតហេតុ ដឹកឈើទៅប្រទេសវៀតណាម បាត់ ស្រមោល។ ព្រោះអ្នកទាំង២នាក់នេះជាដៃស្តាំលោកឧកញ៉ាខ្នារ និងមាន តួនាទី ភារកិច្ចជាអ្នកសម្របសម្រួលសមត្ថកិច្ចតាមដងផ្លូវនិងសមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើក្នុងការធ្វើចរាចរណ៍ឈើប្រណិតខុសច្បាប់ចេញទៅប្រទេសវៀតណាម ដើម្បីគេចវេសពីការបង្ក្រាប៕ ដោយ ស្រស់ មង្គល
ពិតជារន្ធត់ ណាស់គ្រោះច្នាក់ចរាចរណ៍ នៅខេត្តត្បូងឃ្មុំ

Thursday, August 25, 2016
មេរៀនជីវិត: មិត្តភក្ភិពិត ប្រាកដនិងបង្លាញខ្លួននៅពេលអ្នកក្រ
អនុស្សាវរីយ៍ផ្អែមល្ហែមនិងជូរចត់ភាគច្រើនកើតក្នុងគ្រាដែលក្រលំបាកតឹងតែងនៃជីវិត។មិត្តភាពដែលស្មោះត្រង់ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅទាំងឡាយគឺភាគច្រើនណាស់
បានកើតឡើងក្នុងស្ថានភាពដែលយើងកំពុងតែស្ថិតនៅក្នុងភាពលំបាកយ៉ាប់យឺុន
ហើយអនុស្សាវរីយ៍ល្វីងជូរចត់ក៏ដូចគ្នាដែរ ភាគច្រើនគឺកើតមានក្នុងពេលដែលយើងកំពុងស្ថិតក្នុងស្ថានភាពក្រខ្សត់
លំបាកលំបិនទាល់មុខទាល់ក្រោយឬកំពុងឯកោនោះឯង ដូចពាក្យខ្មែរយើងថា
ស្គាល់មិត្តក្នុងគ្រាក្រនោះណា។ ក្នុងពេលយើងសប្បាយមានទ្រព្យ មានមុខមានមាត់
នោះយើងពិតជាពិបាកកំនត់អោយបានច្បាស់១០០%នូវមិត្តភាពដ៏ស្មោះត្រង់ណាស់។
ពេលអ្នកមានបានមានមុខមានមាត់ នោះពិភពលោកទាំងមូលនឹងស្គាល់ថាអ្នកជាអ្នកណា
តែពេលអ្នកធ្លាក់ខ្លួនក្រឬជួបស្ថានភាពលំបាកណាមួយដែលអ្នកដទៃអស់សង្ឃឹមទៅលើអ្នកហើយ
ពេលនោះអ្នកនឹងស្គាល់ថា ខ្លួនអ្នកជាអ្នកណា និងស្គាល់មនុស្សទាំងអស់ថាអ្នកណាជាអ្នកណា។
មិត្តពិតប្រាកដគឺជាវិញ្ញណមួយនៅក្នុងរូបកាយពីរ មានន័យថា ម្នាក់មានបញ្ហាអី
ម្នាក់ទៀតក៏ឈឺដែរ ជួនកាលម្នាក់មានរឿងអីពិបាកនៅក្នុងខ្លួនមិនអាចនិយាយចេញបាន
ម្នាក់ទៀតទោះមិនបានឮមិត្តរបស់ខ្លួននិយាយអីចេញមកក្រៅ
ប៉ុន្តែមិត្តពិតប្រាកដនៅតែអាចយល់ចិត្ត យល់ទុក្ខលំបាករបស់មិត្តបាន។នេះហើយមិត្តពិត។
ច្រើនលើកច្រើនសារណាស់ក្នុងជីវិតមនុស្ស មានការពឹងពាក់អ្នកដទៃរឿងលុយកាក់
ហើយបានសន្យាសងវិញនៅពេលកំណត់ណាមួយ តែក៏ច្រើនដងច្រើនលើកច្រើនសារដែរ
ដែលយើងជាមនុស្សត្រឹមត្រូវមិនបានធ្វើតាមពាក្យសន្យានោះ។
ចំពោះអ្នកដែលយើងខ្ចីលុយគេៗចាំតែមើលយើងទេ តើយើងនឹងធ្វើដូចដែលបានសន្យាដែរឬទេ? មិនមែនមានតែហេតុផលបោកតែម្យ៉ាងទេ
ដែលមនុស្សម្នាក់បានខ្ចីលុយគេហើយ មិនបានធ្វើតាមសន្យាថាត្រូវសងគេវិញយ៉ាងណា
និងសងនៅពេលណានោះ។ ក្រៅពីហេតុផលបោកប្រាស់
នៅមានមានហេតុផលគួរអោយអនុគ្រោះសណ្តោសច្រើនរាប់រយកណីទៀតដែលមនុស្សល្អខកខានក្នុងការធ្វើអោយបានតាមការសន្យា។
គ្នាអាចទាល់ គ្នាអាចគ្រោងទៅមិនដូចការគិត
មានបញ្ហាករណីចៃដន្យរាប់មិនអស់ដែលមនុស្សល្អមិនអាចធ្វើបានតាមការសន្យា
ដោយសុទ្ធតែហេតុផលពិតមិនមែនបំភ្លៃ ហើយជាហេតុផលសមរម្យដែលនៅតែអាចរក្សាបាន
នូវធាតុជាមនុស្សល្អរបស់អ្នកដែលមិនបានធ្វើតាមការសន្យារបស់ខ្លួននោះ។
ជួនកាលមនុស្សល្អនោះអាចបង្កើតជារឿងកុហកយើងទៀតផង តែនៅតែក្នុងហតុផលសមនឹងកុហកមែន
ហើយនៅតែអាចទទួលយកការកុហកនោះបាន ជួលកាលខ្លោចផ្សានឹងការកុហករបស់មនុស្សនោះទៀតផង។
ក្នុងករណីនេះ មនុស្សដែលយើងបានសន្យាតាំងចាប់ផ្តើមគិតថាយើងបោកប្រាស់គេ
មិនគោរពតាមការសន្យា រួចតាំងដើរនិយាយពីមាត់មួយទៅមាត់មួយ។
យើងដឹងច្បាស់ពីខ្លួនយើងថាយើងគ្មានបំណងបោកទេ
យើងពិតជាជួបការលំបាកដោយស្មានមិនដល់ឬខុសពីការគិតរំពឹងទុកបានជាយើងខកខានមិនបានធ្វើតាមការសន្យារបស់ខ្លួន
។ ពេលឮអ្នកមានគុណយើងនិយាយអាក្រក់ពីយើង មួលចេតនាយើង យើងពិតជាឈឺចាប់ណាស់
ហួសចិត្តណាស់ តូចចិត្តណាស់ តែពិបាករកអីទៅបកស្រាយអោយគេយល់ណាស់ ហើយក៏ខ្មាស់អៀនណាស់
មិនចង់នឹកដល់រឿងនេះទេ វាគឺជាពេលវេលាដ៏សែនឈឺចាប់នៃជីវិត
ព្រោះរាល់ការចោទប្រកាន់របស់ម្ចាស់បំណុលដែលជាមិត្តយើង
វាខុសឆ្ងាយណាស់ពីេចតនារបស់យើង។ ឯណាទៅដែលថាមនុស្សល្អ
ត្រូវតែវាយតំលៃមនុស្សតាមចេតនារបស់មនុស្សនោះ? យើងគ្មានចេតនាបោកប្រាស់ឬមិនគោរពតាមការសន្យានោះទេ
តែពេលនោះយើងវាទាល់ តែគេមួលចេតនាថាយើងក្រឡិចក្រឡុចឬថាយើងអាក្រក់ជាងនេះទៅទៀតតាមតែចិត្តដែលគេខឹងយើង
ហើយគេចង់ថា។ នេះហើយជាពេលវេលាដ៏ជូរចត់ក្នុងជីវិតបានមកដល់ គ្រាក្រ
មកដល់អ្នកនឹងស្គាល់មិត្តពិតហើយ។ អ្នកខ្លះនិយាយថា បើទាល់
បើមានបញ្ហាអីម្តេចមិនមកបកស្រាយពន្យល់គេជាម្ចាស់បំណុល? បើគេយល់រឿងពិតម្លេះគេអាចអនុគ្រោះដល់យើងបាត់ទៅហើយ
គេចង់និយាយថាយើងខុសត្រង់មិនបានប្រាប់ការពិតដល់គេ។ ឯណាដែលគេថា
មិត្តពិតប្រាកដគឺជាវិញ្ញណពីរនៅក្នុងរូបកាយតែមួយនោះ? រឿងខ្លះវាពិបាកនឹងនិយាយណាស់
យើងសំគាល់ថាគេជាមិត្តយើង ច្បាស់ជាគេអាចយល់ពីយើងបាត់ទៅហើយ
ទោះបីយើងមិនបាននិយាយនូវទុក្ខលំបាកនោះចេញមកក្រៅ
បើអ្នកដទៃម្លេះយើងនឹងទៅជួបដើម្បីបរិយាយបាត់ទៅហើយ តែនេះយើងគិតថាគេជាមិត្តយើង។
យើងគុំក្នុងចិត្តចាំតែមានលទ្ធភាពសងបំណុលគេ
យើងនឹងរៀបរាប់អោយអស់ពីិចិត្តយើងក្នុងគ្រាដ៏លំបាកនោះ។ យើងឈឺគេមិនឈឺទេ
យើងលំបាកគេមិនលំបាកជាមួយយើងទេ យើងមិននិយាយគេមិនយល់ពីយើងទេ ថែមទាំងគេជាន់កយើងថែមទៀតក្នុងគ្រាដ៏លំបាកនេះ
គេបំផ្លើស គេបំប៉ោងហួសរឿងពិតដែលមានក្នុងខ្លួនយើង។ តើគេជាមិត្តយើងទេ? ជួនកាលគេថា
គេលំបាកដែរ គេមានបញ្ហាធ្ងន់ធ្ងររបស់គេដែរ ដូច្នេះគេត្រូវតែជំរិតយើងហើយ
ព្រោះយើងជាអ្នកសន្យា យើងជាអ្នកបង្ករអោយក្រុមគ្រួសារគេមានបញ្ហាព្រោះតែយើងមិនបានគោរពពាក្យសន្យារបស់ខ្លួននេះ
គេខំជួយយើងតែយើងបែរជាអោយទោសនាំទុក្ខដល់គេទៅវិញ។ ឱលោកអើយ
គេមានបញ្ហាគេត្រូវតែយករួចខ្លួន អោយយើងយ៉ាងម៉េចក៏យ៉ាងនោះទៅ នេះឬជាមិត្តពិត។
មិត្តពិតយើងឈឺមិត្តឈឺ យើងលំបាកមិត្តក៏លំបាក ដូចមនុស្សមានជីវិតតែមួយ។ បើមិត្តពិត
ទោះមានរឿងអីកើតមានចំពោះខ្លួនគេ ដែលអោយយើងខ្ចីនោះក៏ដោយ ក៏គេសុខចិត្តលេបការឈឺចាប់
ព្រោះការឈឺរបស់មិត្ត គេក៏ឈឺដែរ បើយើងសង្កត់មិត្តអោយតែបានរួចខ្លួនយើង ដោយសំអាងថា
គឺយើងជាអ្នកខុស អ្នកបង្កររឿងនេះឡើង តើឯណាទៅពាក្យថាការលះបង់ដើម្បីមិត្តនោះ? បើជាមិត្តល្អ
នេះជាពេលវេលាដ៏ល្អសំរាប់សាងអនុស្សាវរីយ៍ផ្អែមល្អែមដល់មិត្តភាពយើងហើយ។
ចង់បានមិត្តស្លាប់រស់ ត្រូវតែមានការផ្តល់អោយដោយមនោសញ្ចេតនាជ្រាលជ្រៅ
និងស្មោះត្រង់ចំពោះមិត្ត ជាពិសេសក្នុងគ្រាក្រលំបាកនេះឯង។
អនុស្សាវរីយ៍បែបនេះមានតំលៃ និងដក់ជ្រៅណាស់ក្នុងបេះដូងមិត្តណាស់
តែលោកអើយមិនងាយនឹងមានមិត្តចិត្តបែបនេះទេ។ អ្នកខ្លះគេនិយាយថា
យើងមិនដែលបានសាងអនុស្សាវរីយ៍ល្អដោយការលះបង់ចំពោះគេផង តើអោយគេល្អនឹងយើងយ៉ាងម៉េចបាន? បើគ្រប់គ្នាសុទ្ធតែចាំអោយគេធ្វើល្អដាក់ខ្លួនមុន
បានខ្លួនមានការលះបង់ត្រឡប់ទៅវិញ តើអ្នកណានឹងផ្តើមមុនទៅ? បើគិតបែបនេះ
ការលះបង់ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនឹងកើតមាននៅលើលោកនេះបានតាមរបៀបណាទៅ?ក្នុងករណីនេះ
គ្រាន់តែដាក់ចិត្តមើលថាបុគ្គលនោះ ជាមនុស្សល្អ
ជាមនុស្សមានតំលៃសមនឹងយើងលះបង់មុនដែរឬទេ តែប៉ុណ្ណោះបានហើយ ហើយចាប់ផ្តើមពីយើងមុនទៅ
ព្រោះក្នុងស្ថានភាពនេះ គឺតំរូវអោយយើងចាប់ផ្តើមមុនហើយ បើថ្ងៃក្រោយ
មនុស្សនោះមិនល្អដូចដែលយើងបានរំពឹងទុកនោះ ត្រូវប្រាប់ខ្លួនយើងថា យើងល្អនឹងគេ
គេក្បត់យើងៗគ្រាន់តែឈឺចាប់ទេ តែបើយើងមិនចាប់ផ្តើមធ្វើមុននោះទេ
ក្នុងជីវិតយើងដាច់ខាតរកមិនបានទេមិត្តភាពស្មោះត្រង់និងពេញដោយមនោសញ្ចេតនាក្នុងទំនាក់ទំនងរវាងយើងនិងមិត្តយើងនោះ។
ត្រង់នេះអ្នកត្រូវសួរចិត្តខ្លួនឯងថា តើក្នុងជីវិតអ្នកៗអោយតំលៃមិត្ភភាពស្មោះត្រង់ខ្ពស់ដល់កំរិតណា? បើក្នុងជីវិតអ្នកពិតជាត្រូវការមិត្តភាពស្មោះត្រង់ស្លាប់រស់
ទុកថាជាទ្រព្យមិនអាចខ្វះបានក្នុងជីវិតអ្នក
នោះដាច់ខាតអ្នកមិនត្រូវទុកអោយឱកាសបែបនេះកន្លងផុតទៅទេ។
បើជីវិតអ្នកត្រូវការមិត្តស្លាប់រស់ប្រាកដមែន នោះចិត្តខ្លាចការលះបង់របស់អ្នកប៉ះលើមនុស្សខុស
មិនអាចទប់ជាប់ចិត្តចង់ស្វែងរកមិត្តស្លាប់រស់នោះទេ
គឺអ្នកលះបង់ដោយគ្មានចិត្តស្ទាក់ស្ទើរទេ
ព្រោះមានតែផ្លូវមួយនេះទេដែលអ្នកអាចរកបានមិត្តស្លាប់រស់បាន គ្មានផ្លូវផ្សេងទៀតឡើយ។
រៀបរាប់មកដល់ចំណុច អ្នកប្រាកដជានឹងឃើញយ៉ាងច្បាស់ថា វេលាក្រលំបាកជាវេលាដែលងាយនឹងបង្កើតការឈឺចាប់បំផុតនៃជីវិត
ហើយក៏ជាវេលាអាចនឹងសាងបាននូវអនុស្សាវរីយ៍ផ្អែមល្ហែមក្នុងជីវិតដែរ។
វាជារឿងគួរអោយឈឺចាប់លើសនេះទៅទៀត
បើសិនណាជាការខ្ចីបុលរបស់យើងគឺដើម្បីយកមកធ្វើការប្រយោជន៍រួម
មានជាអាទ៍ការងារបក្សជាដើម ដែលបុគ្គលដែលយើងខ្ចីគេនោះនិយាយថាគេស្រឡាញ់បក្សចាត់ទុកបក្សជាជីវិតរបស់គេទៅទៀតនោះ។
យើងលាក់បាំងទុក្ខលំបាកក្នងចិត្តដើម្បីកុំអោយមនុស្សក្នុងបក្សជុំវិញខ្លួនយើងដឹងហើយមានការលំបាក
រឿងត្រឹមត្រូវវាគួរតែបានក្តីកោតគោរពចំពោះទឹកចិត្តយើងដែលស៊ូទុកបំណុលដើម្បីប្រយោជន៍រួមទាំងនោះជាបំណុលរបស់ខ្លួនតែម្នាក់ឯង
តែមិនដូច្នេះទេ បែរបានមកវិញនូវការប្រមាថមាក់ងាយទៅវិញ។ នេះហើយជីវិត។។
Top of Form
Like
Love
Haha
Wow
Sad
Angry
Bottom of Form
ពិតជា ថ្លើមធំមែន ហ៊ានលេងជាមួយ អាមេរិកផង
នាវាចម្បាំងរបស់អាមេរិកត្រូវបានរាំងស្កាត់នៅតំបន់កោះ Hormuz

តាមរយៈសេចក្តីថ្លែងការណ៍របស់មន្ត្រីការិយាល័យការពារជាតិរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាចម្បាំងរបស់ខ្លួនត្រូវបានរាំងស្កាត់ដោយកាណូតរបស់កងទ័ពជើងទឹកអឺរ៉ុងនៅក្នុងតំបន់Hormuz កាលពីថ្ងៃអង្គារកន្លងមកនេះ។ រឿងរ៉ាវរាំងស្កាត់នេះបានកើតឡើងបន្ទាប់ពីនាវាសហរដ្ឋអាមេរិកបាន ធ្វើដំណើរទៅបំពេញបេសកម្មរបស់ខ្លួន ដោយត្រូវធ្វើដំណើរឆ្លងកាត់តំបន់ Hormuz ដែលមានទីតាំង កៀកទៅនឹងប្រទេសអឺរ៉ុង។ខណៈពេលកំពុងតែធ្វើដំណើរស្រាប់តែ មានកាណូតល្បាតរបស់ប្រទេស អឺរ៉ុងចំនួន 4គ្រឿងបានបើកសំដៅយ៉ាងលឿនមកស្កាត់នាវារបស់សហរដ្ឋអាមេរិកដោយបញ្ចេញបាន សកម្មភាពដូចជាមិនសមរម្យទៅកាន់នាវារបស់អាមេរិក។ ក្នុងរឿងនេះផងដែរលោក Cmdr. Bill Urban ដែលជាមន្រ្តីការិយាល័យផ្នែកនាវាចម្បាំងរបស់អាមេរិកបានថ្លែងថា៖ “ការបញ្ចេញសកម្មភាព ដែលគ្មានសុរត្ថិភាព និងគ្មានសីលធម៌បែបនេះអាចនាំឲ្យមានការប៉ះទង្គិចគ្នា”។ នៅក្នុងរឿងនេះផងដែរ តាមរយៈការអះអាងរបស់ក្រុមនាវិកដែលបញ្ជានាវាចម្បាំងប្រភេទ The USS Nitze បានឲ្យដឹងថា ពួកគេបានព្យាយាមប្រើវិទ្យុទាក់ទងទៅកាន់ក្រុមឆ្មាំកាណូតទាំងអស់នោះដែរ តែមិនមានការឆ្លើយតប ត្រលប់មកវិញនោះទេ៕
ពិតជាក្លាហានមែន កុមារាម្នាក់បានឡើងច្រៀង លើឆាក ទូរទស្សន៍ MYTV ផ្អើលអ្នកទស្សនា
ពិតជាក្លាហានមែន កុមារាម្នាក់បានឡើងច្រៀង លើឆាក ទូរទស្សន៍ MYTV ផ្អើលអ្នកទស្សនា
មាន(វីដេអូ)
ពិតជាក្លាហានមែន កុមារាម្នាក់បានឡើងច្រៀង លើឆាក ទូរទស្សន៍ MYTV ផ្អើលអ្នកទស្សនា
ពិតជាក្លាហានមែន កុមារាម្នាក់បានឡើងច្រៀង លើឆាក ទូរទស្សន៍ MYTV ផ្អើលអ្នកទស្សនា
មាន(វីដេអូ)
Subscribe to:
Comments (Atom)