សង្ឃហោ សុខុន កំពុងនិយាយបិទបាំងភាពអាម៉ាស់របស់ខ្លួន ដែលខ្លួនប្រយុទ្ធចាញ់លោក ខឹម វាសនា
កាលពីពេលថ្មីៗនេះសង្ឃទីព្រឹក្សាហោ សុខុន បាននិយាយពីការចង់ចុះចាញ់លោក ខឹម វាសនា ដែលពីមុននឹងខ្លួនបានប្រមូលស្នាមមេដពីសំណាក់ព្រះសង្ឃគ្រប់ខេត្តក្រុង និងប្រជាពលរដ្ឋដើម្បីប្តឹងលោក ខឹម វាសនា តែបំណងរបស់សង្ឃអង្គនេះប្រហែលមិនបានសម្រេចឡើយបើតាមមើលស្ថានភាពឥឡូវនេះ ។
ការសរសេររៀបរាប់របស់សង្ឃហោ សុខុននេះគឺបានសរសេរឡើងនៅលើបណ្តាញសង្គមFacebookរបស់ខ្លួនតែម្តង ហើយក៏បានរៀបរាប់៧ចំណុចថែមដើម្បីប្រាប់ទៅfanរបស់ខ្លួន ។ តែការសរសេរទាក់ទងនឹងលោក ខឹម វាសនា បានបិទបាំងកំហុសខ្លួនឯងដែលធ្វើអ្វីលោក ខឹម វាសនាមិនបាន ព្រោះការគាំទ្រពីសំណាក់មហាជនគឺមិនសូវមានការចូលរួមគាំទ្រឡើយ ប៉ុន្តែស្ថានភាពរបស់សង្ឃអង្គនេះគឺបានចាញ់បាត់ទៅហើយ តែដោយសារតែខ្លាចគេថាខ្លួនអន់ទើបប្រឹងនិយាយបន្លប់ ថាមិនចុះចាញ់លោក ខឹម វាសនាឡើយ ។
